ទឹកធ្លាក់ចំការតែ
😍ទឹកធ្លាក់ចំការតែ
ជារមណីយដ្ឋានបែបធម្មជាតិដែលស្ថិតនៅលើភ្នំគិរីរម្យ។
📌នៅទីនោះមានទឹកហូរធ្លាក់មកពីខាងលើភ្នំ ដែលជាលំហូរទឹកធ្លាក់ទៅក្រោមបន្ត អមជាមួយរុក្ខជាតិតូចធំដុះនៅអមសងខាងផ្លូវទឹក ក៏ដូចជាដុះជុំវិញតំបន់នេះផងដែរ មានថ្មតូចធំនៅទឹកជ្រោះធ្លាក់ អមដោយសំឡេងសត្វយំ ដែលធ្វើឱ្យទេសចរមកលេងទីនេះហើយមានអារម្មណ៍ថាស្រស់ស្រាយ មិនណាយចិត្ត។
📌ទេសចរក៏អាចរីករាយជាមួយការលេងទឹក និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយ នៅទីនោះមានតូបជួលសម្រាប់សម្រាកលំហែរ និងញ៉ាំអាហារផងដែរ។
📌សកម្មភាពកម្សាន្តជាច្រើនរួមមាន ងូតទឹកលេង បោះតង់ ថតរូបលេងកម្សាន្ត ទទួលបាននូវអារម្មណ៍ស្រស់ថ្លា និងខ្យល់បរិសុទ្ធពីធម្មជាតិ។
📌ម៉ោងដំណើរការ៖ 07:00ព្រឹក - 17:30ល្ងាច
📍ទីតាំង៖ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី

.png)
.png)
.png)
.png)
