សហគមន៍អេកូធម្មជាតិទឹកធ្លាក់ចំបក់
📸ទស្សនាស្រុកយើង(Visit Our Home) "ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី"
តោះ‼️ មកស្គាល់តំបន់ទេសចរណ៍នៅខេត្តកំពង់ស្ពឺយើងហ្នឹង😁😁
📍សហគមន៍អេកូធម្មជាតិទឹកធ្លាក់ចំបក់
📌ទឹកធ្លាក់ចំបក់ ជាសហគមន៍ទេសចរណ៍ធម្មជាតិ ស្ថិតនៅភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅទីនេះផ្ទាល់មានទេសភាពដ៏ស្រស់ស្អាតមានដើមឈើតូចធំដុះជុំវិញតំបន់ មានព្រៃភ្នំ ទឹកជ្រោះ ព្រមទាំងរូងប្រជៀវ ដែលធ្វើអោយភ្ញៀវមានអារម្មណ៍ស្រស់ស្រាយបាត់អស់ទុក្ខកង្វល់ជាមួយការដើរព្រៃ។
📌នៅទីនោះគឺពិតជាសម្បូរទៅដោយសកម្មភាពជាច្រើនសម្រាប់ទេសចរដូចជា ការដើរព្រៃ ជិះរទេះគោ កម្សាន្តជាមួយទឹកធ្លាក់ ទស្សនានូវព្រៃភ្នំនិងទេសភាពនៃទឹកជ្រោះ មើលរូងប្រជៀវជាដើម។
📌ម៉ោងដំណើរការចាប់ពីម៉ោង ៧ៈ០០ព្រឹក🕖 រហូតដល់ ម៉ោង៥ៈ០០ល្ងាច🕔🥰🥰
.png)


.png)
.png)