ក្រសួងទេសចរណ៍ ដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង ”ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន”

ក្រសួងទេសចរណ៍ ដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង ”ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន”


(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជាអធិបតីក្នុងពិធីបើកដំណើរការជាផ្លូវការនូវគម្រោង "ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរភាពបរិស្ថាន និង បរិយាបន្ន" Building Back a Climate-Friendly and Inclusive Tourism Sector in Cambodia ដែលមានការអញ្ជើញចូលរួមពីសហព័ន្ធទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋាន អង្គការ WWF Swiss agency for development and cooperation SDC សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ និងតំណាងក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ប្រតិបត្តិករទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធប្រមាណ ៧០នាក់។

គោលបំណងដើម្បីជួយស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាដែលរួមបញ្ចូលទាំងការលើកកម្ពស់ស្ត្រី និងជនពិការក្នុងវិស័យទេសចរណ៍ និងអភិវឌ្ឍន៍ការប្រើប្រាស់ថាមពលកកើតឡើងវិញ ( Renewable Energy)។