ទិដ្ឋភាពនៃក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅមីយ៉ាន់ម៉ា

ទិដ្ឋភាពនៃក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅមីយ៉ាន់ម៉ា


(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គីកីឡាជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក (ម៉ោងនៅម៉ាយ៉ាន់ម៉ា) នៅស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាក្រុង យ៉ាំងហ្គូន។

ពិធីដង្ហាែនេះមានការចូលរួមរត់រួមពីមន្ត្រីអ្នកមុខអ្នកការ ក្រុមកីឡាករ រួមទាំងប៉ារ៉ាឡាំពិក និងប្រជាពលរដ្ឋឈរអមតាមផ្លូវសរុបជាង ១៥០០នាក់ អមដោយក្រុមភ្លេង របាំប្រពៃណី ភ្លេងរបស់ក្រុមយុវជន និងការស្លៀកពាក់បែបប្រពៃណីដ៏ស្រស់ស្អាតរបស់ជនជាតិមីយ៉ាន់ម៉ា ព្រមទាំងកាន់ទង់ជាតិគ្រប់ប្រទេសអាស៊ានគ្រវីគ្រប់ៗដៃដោយបង្ហាញអំពីអារម្មណ៍សប្បាយរីករាយក្រៃលែង។   ទន្ទឹមនឹងនោះគិតត្រឹមថ្ងៃនេះកម្ពុជានៅសល់ ១៤ថ្ងៃទៀតនៃ
ដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្កេម លើកទី៣២ ជាផ្លូវការ ក្រោយការរង់ចាំអស់រយៈពេល៦៤ឆ្នាំ។
 

ខាងក្រោមនេះគឺជាទិដ្ឋភាពខ្លះៗនៃក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៖