ប្រធានាធិបតីទីម័រខាងកើត អញ្ជើញចូលរួមដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ប្រធានាធិបតីទីម័រខាងកើត អញ្ជើញចូលរួមដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣


ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តម Jose Ramos-Horta បានអនុញ្ញាតឱ្យប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាសុីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី០៣ ខែមេសា នេះបន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុងឌីលី

ជំនួបសម្ដែងការគួរសមនេះបានធ្វើឡើងនៅវិមានប្រធានាធីបតីទីម័រខាងកើតផ្ទាល់ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អុីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា

ពិធីដង្ហែភ្លើងគប់ជាផ្លូវការ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ដោយមានមន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំជាច្រើនចូលរួម ក្នុងនោះក៏នឹងមានវត្តមានប្រធានាធិបតីទីម័រខាងកើត ផងដែរ ។