ប្រាសាទភ្នំបាយង់-Phnom Bayang Temple

ប្រាសាទភ្នំបាយង់-Phnom Bayang Temple


ប្រាសាទភ្នំបាយង់-Phnom Bayang Temple គឺជាកន្លែងដែលជាប្រវត្តិសាស្រ្តបានស្ថាបនាឡើងនៅលើភ្នំបាយង់ មានកម្ពស់ 313ម៉ែត្រនិងជណ្ដើរឡើងចំនួន3ជាន់ ដែលជណ្ដើរនីមួយៗមាន90កាំ។ ទេសចរអាចមកទស្សនាទេសភាពព្រៃព្រឹក្សារ សិក្សារពីប្រវត្តិសាស្រ្ត និងសំណង់ប្រាសាទដែលបានកសាងពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត(ថ្មស្រទាប់) និងសិលាចារឹកដែលមាននៅជាប់នឹងផ្ទាំងថ្ម។ប្រាសាទនេះកសាងនៅសតវត្សទី7 ដោយព្រះបាទឥសានវរ្ម័នទី1 ឧទ្ទិសថ្វាយដល់ព្រះឥសូរប្រាសាទនេះមានរចនាប័ទ្មខ្មែរ។

មានទីតាំងស្ថិតនៅចម្ងាយប្រហែល 46គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ2 ឆ្ពោះទៅព្រំដែនកម្ពុជាវៀតណាមប្រហែល 41គីឡូម៉ែត្រ រួចបត់ស្តាំទៅផ្លូវលេខ128 ប្រហែលជា 2គីឡូម៉ែត្រ និងបត់ឆ្វេងតាមផ្លូវលំមួយហើយបន្តដំណើរប្រហែល 3គីឡូម៉ែត្រទៀតទើបទៅដល់។