ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ស្តង់ដាបង្គន់សាធារណៈកម្ពុជា” និង “ស្តង់ដាបង្គន់សាធារណៈអាស៊ាន”

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ស្តង់ដាបង្គន់សាធារណៈកម្ពុជា” និង “ស្តង់ដាបង្គន់សាធារណៈអាស៊ាន”


(ទីស្តីការក្រសួងទេសចរណ៍) នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បានចូលជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ស្តង់ដាបង្គន់សាធារណៈកម្ពុជា” និង “ស្តង់ដាបង្គន់សាធារណៈអាស៊ាន” ដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់មូលដ្ឋានអាជីវកម្មដែលជាតំណាងបេក្ខភាពប្រឡងប្រណាំងស្តង់ដាបង្គន់សាធារណៈ ដោយមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom សរុបប្រមាណ១០០នាក់។ កម្មវិធីផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១.សុន្ទរកថាបើកសិក្ខាសាលាដោយ ឯកឧត្តម ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍

២.ដឹកនាំកិច្ចពិភាក្សាដោយ ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង គ.ជ.វ.ទ. និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង

៣.បទបង្ហាញស្តីពី “ស្តង់ដាបង្គន់សាធារណៈអាស៊ាន”

៤.បទបង្ហាញស្តីពី “ស្តង់ដាបង្គន់សាធារណៈកម្ពុជា”

ជម្រាបផងដែរថា ក្រោយពីការប្រឡងប្រណាំងស្តង់ដាបង្គន់សាធារណៈអាស៊ាន និងរកឃើញបេក្ខភាពដែលឈ្នះជ័យលាភីរួច នៅក្នុឱកាសវេទិកាទេសចរណ៍អាស៊ានៅឆ្នាំ២០២៣ (ATF 2023) នៅប្រទេសចរណ៍ឥណ្ឌូនេស៊ី នឹងធ្វើការប្រគល់ជ័យលាភីជូនបេក្ខភាពដែលបានឈ្នះតែម្តង។