រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី បូកទាំងអាទិត្យ១ថ្ងៃ ភ្ញៀវទេសចរ ៥,១៧លាននាក់ និងបានចំណាយថវិកាប្រមាណ ២៧៥លានដុល្លារ - វេបសាយ ស.ស.យ.ក. វិស័យទេសចរណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី បូកទាំងអាទិត្យ១ថ្ងៃ ភ្ញៀវទេសចរ ៥,១៧លាននាក់ និងបានចំណាយថវិកាប្រមាណ ២៧៥លានដុល្លារ

រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី បូកទាំងអាទិត្យ១ថ្ងៃ ភ្ញៀវទេសចរ ៥,១៧លាននាក់ និងបានចំណាយថវិកាប្រមាណ ២៧៥លានដុល្លារ


(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥,៣៦៧,១១៥ដុល្លារ (ចំណាយទេសចរជាតិប្រមាណ ២៦៤លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ)។

បើតាមលោករដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា ក្នុងនោះសង្កេតឃើញថា៖

* ទេសចរបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស គឺមានទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ស្មើនឹង ៤០% (ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ ២៨%, ជាក្រុម ៥% និងបុគ្គល ៦%) និងទេសចរកម្សាន្តវិលល្ងាច (Same-day visitors) ស្មើនឹង ៦០%។

* ទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ចំណាយសរុបប្រមាណ ១៨៦លានដុល្លារ រដែលធ្វើដំណើរជាគ្រួសារចំណាយជាមធ្យមប្រមាណ ១៦១ដុល្លារ/ថ្ងៃ ស្មើនឹង ៤០២ដុល្លារ/trip, ទេសចរជាក្រុមចំណាយជាមធ្យមប្រមាណ ២៩៤ដុល្លារ/ថ្ងៃ ស្មើនឹង ៧៣៥ដុល្លារ/trip, ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ ៤៥ដុល្លារ/ថ្ងៃ ស្មើនឹង ១០៨ដុល្លារ/trip) រីឯទេសចរកម្សាន្តវិលល្ងាច (Same-day Visitors) ចំណាយសរុបប្រមាណ ៧៨លានដុល្លារ (ចំណាយម្នាក់ជាមធ្យមប្រមាណ ២៤ដុល្លារ/ថ្ងៃ)។

ទន្ទឹមនេះ លោក ថោង ខុន បានបន្តថា ក៏សង្កេតឃើញខេត្តដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម (៥៤លានដុល្លារ), ខេត្តព្រះសីហនុ (៤៨លានដុល្លារ), ខេត្តបាត់ដំបង (៣១លានដុល្លារ), ខេត្តសៀមរាប (៣០លានដុល្លារ)។

លោកបានបញ្ជាក់ថា ប៉ុន្តែបើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០លានដុល្លារ (ជាមួយមេគុណប្រសិទ្ធភាព២)៕