ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សរុបប្រមាណ៣,១៣៣នាក់ ស្រី១,៦៦៥នាក់ ភ្ញៀវបរទេស០០នាក់ - វេបសាយ ស.ស.យ.ក. វិស័យទេសចរណ៍

ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សរុបប្រមាណ៣,១៣៣នាក់ ស្រី១,៦៦៥នាក់ ភ្ញៀវបរទេស០០នាក់

ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សរុបប្រមាណ៣,១៣៣នាក់ ស្រី១,៦៦៥នាក់ ភ្ញៀវបរទេស០០នាក់


ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២
មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
សរុបប្រមាណ៣,១៣៣នាក់ ស្រី១,៦៦៥នាក់ ភ្ញៀវបរទេស០០នាក់។

ក្នុងនោះផងដែរមន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ 
-វិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ
-ផ្សព្វផ្សាយសារាចរណែនាំលេខ០០៣ សណន ចុះថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ 
-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ០៦៧ សជណ.អគឧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ស្តីពីការដាក់អនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក តាមគន្លង ប្រក្រតីភាពថ្មី (Carrying Capacity Management System) សម្រាប់អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍
-ផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍
-បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន 
-បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម
-មន្ទីរទេសចរណ៍បានចងបដាផ្សព្វផ្សាយខ្លឹមសារជាច្រើន ព្រមទាំងបានប្រគេនធុងសម្រាប់ចំនួន០៦ធុងបន្ថែមទៀត ជូនចៅអធិការវត្តសម្រាប់រៀបចំក្នុងបរិវេណរមណីយដ្ឋានហ្លួងព្រះស្តេចកន(វត្តអង្គរក្នុង) ផងដែរ