អាជីវកម្មក្នុងវិស័យទេសចរណ៍ត្រៀមខ្លួ រួចរាល់ទៅលើតម្លៃ អនាម័យ និងសេវាកម្ម ក្នុងការទទួលភ្ញៀវទេសចរមកកម្សាន្តក្នុងថ្ងៃបុណ្យសមុទ្រ

អាជីវកម្មក្នុងវិស័យទេសចរណ៍ត្រៀមខ្លួ រួចរាល់ទៅលើតម្លៃ អនាម័យ និងសេវាកម្ម ក្នុងការទទួលភ្ញៀវទេសចរមកកម្សាន្តក្នុងថ្ងៃបុណ្យសមុទ្រ


ដើម្បីជាការចូលរួមឱ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ ទទួលបានជោគជ័យ និងភាពល្អប្រសើរ និងដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍ផងនោះ ម្ចាស់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តប្រះសីហនុបានយកចិត្តទុកដាក់ និងត្រៀមខ្លួនរួចរាល់ហើយ ចំពោះសេវាកម្មរបស់ខ្លួន ហើយមកទល់នឹងពេលនេះឃើញថាអាជីវកម្មទេសចរណ៍មួយចំនួនធំនៅខេត្តព្រះសីហនុបានរៀបចំរួចរាល់ហើយក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិទាក់ទងនឹងតម្លៃ អនាម័យ និងសេវាកម្មរបស់ខ្លួន។

ឆ្លើយតបនឹង ក្រុមការងារជជែកអំពីវិស័យទេសចរណ៍ លោក ពេជ្រ មនោរម្យ ប្រធានផ្នែកលក់នៃសណ្ឋាគារ Howard johnson បានប្រាប់ថា "មកទល់នឹងពេលនេះសណ្ឋាគារលោកបានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរដោយមានការអនុវត្តវិធានការនានារបស់ក្រសួងទេសចរណ៍ទាក់ទងនឹងអនាម័យ និងសេវាកម្ម ហើយតម្លៃទៀតនោះ យើងក៏មានការបញ្ជុះតម្លៃជូនភ្ញៀវដែរគឺមានចន្លោះពី១៥% ទៅ២០%សម្រាប់ការកក់ទុកមុនផងដែរ"

គួរជម្រាបផងដែរថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕