ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីបើកការដ្ឋានបុកគ្រឹះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីបើកការដ្ឋានបុកគ្រឹះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានបុកគ្រឹះសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដោយមានការចូលរួមពីឯកឧត្តម ហ្សាក់ ប៉ីឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា រួមទាំងភ្ញៀវជាតិ-អន្តរជាតិ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គទូតនានា ប្រតិបត្តិករទេសចរណ៍ និងសិស្សានុសិស្សសរុបចំនួន ៦៣៧នាក់