ខេត្តសៀមរាបទទួលបានអ្នកទេសចរប្រមាណជា៣០ម៉ឺននាក់ ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃបុណ្យអុំទូក

ខេត្តសៀមរាបទទួលបានអ្នកទេសចរប្រមាណជា៣០ម៉ឺននាក់ ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃបុណ្យអុំទូក


ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ខេត្តសៀមរាប ទទួលបានអ្នកទេសចរមកកម្សាន្តប្រមាណជា៣០ម៉ឺននាក់ ក្នុងនោះមានអ្នកទេសចរបរទេសមានចំនួន៩៥០៣នាក់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ប្រមាណ ៣០៩.៥០៣ នាក់ កេីន ១១៩,១៦% បើធៀបឆ្នាំ២០២១ ដែលមានចំនួន ១៤១.២១៩ នាក់។
របាយការណ៍ឲ្យដឹងថា ក្នុងចំណោមអ្នកទេសចរសរុបនោះអ្នកទេសចរជាតិ មានចំនួនប្រមាណ ៣០០.០០០ នាក់ កេីន ១១៤,២៨% (២០២១ ចំនួនប្រមាណ ១៤០.០០០ នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៤៥.១០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៦.៤០០ នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ៤.០០០ នាក់ សហគមន៍ទេសចរណ៍ និងតំបន់កម្សាន្តផ្សេងៗមានចំនួនប្រមាណ១៣៤.៥០០នាក់។
សម្រាប់ថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប មិនមានរៀបចំព្រឹត្តិការណ៍កម្សាន្តផ្សេងៗនោះទេ មានតែប្រគំតន្រ្តី តូចៗនិងការតាំងពិព័រណ៍ខ្លះៗដែលរៀបចំឡើងដោយវិស័យឯកជនប៉ុណ្ណោះ៕