គម្រោងស្ថាបនាបន្ទប់ទឹកសាធារណៈ និងសួនច្បារមហាវិថីមិត្តភាព ភ្នំពេញ~ហាណូយ (មុខរដ្ឋបាលព្រៃឈើ)

គម្រោងស្ថាបនាបន្ទប់ទឹកសាធារណៈ និងសួនច្បារមហាវិថីមិត្តភាព ភ្នំពេញ~ហាណូយ (មុខរដ្ឋបាលព្រៃឈើ)


ការស្ថាបនាបន្ទប់ទឹកសាធារណៈនិង  សួរច្បារសាធារណៈមហាវិថីមិត្តភាពភ្នំពេញ ហាណូយ (មុខរដ្ឋបាលព្រៃឈើ) គឺដើម្បីអោយ តំបន់នេះមានសួនបៃតង បំរើដល់ប្រជាពលរដ្ឋដែលនិយមចូលចិត្តហាត់ប្រាណក្រោយពេលទំនេរ រឺពេលដែលចប់ពីការបំពេញការងារផ្សេងៗ ម្យ៉ាងវិញទៀតគឺជាផ្នែកមួយដល់សំខាន់ក្នុងការចូលរួមលើកកំម្ពស់សោភ័ន្ធភាពរាជធានីភ្នំពេញ ។

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ  រដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្ថាបនាសួនច្បារមហាវិថីភ្នំពេញ ហាណូយ និងបន្ទប់ទឹកសាធារណៈ  ដែលរហូតមកពេលនេះ សួនច្បារសម្រេចបាន៩៥% ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៧៥% ហើយ ។

មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរមកហាត់ប្រាណនៅសួននេះសូមមេត្តាយោគយល់ ដល់ក្រុមការងារសម្រាប់ការបន្តបិទផ្នែកខ្លះនៃសួនដើម្បីសុវត្ថិភាពការដ្ឋាន ។ ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ និងសុវត្តិភាព៕