រមណីយដ្ឋានភ្នំដូង
ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី ទស្សនាស្រុកយើង (Visit Our Home)🏚 (រមណីយដ្ឋានភ្នំដូង)
រមណីយដ្ឋានភ្នំដូង ជារមណីយដ្ឋានមួយប្លែកពីគេដោយមានកូនភ្នំចំនួនបីបែរមុខទៅរកគ្នា ហើយមានកម្ពស់ប្រមាណ 300ម៉ែត្រ។ ភ្នំនេះព័ទ្ធជុំវិញដោយផ្ទៃទឹក ជាប់ជាមួយនឹងមាត់សមុទ្ររំលេចជាទេសភាពដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វបក្សីជាច្រើនប្រភេទទៀតដែលបានទាក់ទាញភ្ញៀវឱ្យមកកម្សាន្ត។
🏚សកម្មភាពកម្សាន្ត
អាចរៀបចំអាហារដោយខ្លួនឯង គយគន់ថ្ងៃលិច បោះតង់ មើលទេសភាពព្រៃភ្នំក៏ដូចជាឆ្នេរខ្សាច់តាមមាត់សមុទ្រ លេងទឹកសមុទ្រ និងផ្ដិតយករូបស្អាតៗ។
📍អាស័យដ្ឋានៈ ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត
.jpg)

.jpg)

.jpg)
.jpg)
