ប្រាសាទបាគង

ប្រាសាទបាគង


ប្រាសាទបាគង ជាប្រាសាទមួយដែលស្ថិតក្នុងចំកណ្ដាលនៃទីក្រុងអង្គរទី1 ប្រាសាទបាគងបានកសាងឡើងនៅសតវត្សទី9 ក្នុងរាជ្យរបស់ព្រះបាទឥន្រ្ទវរ័ន្មទី1 ដើម្បីឧទ្ទិសដល់ព្រះឥសូរ និងត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះមហាក្សត្រនាពេលនោះផងដែរ ប្រាសាទបាគង ត្រូវបានជ្រើសយកសម្រាប់ការរចនាជាវិមានឯករាជ្យនៅក្រុងភ្នំពេញ តែក៏មានភ្ញៀវ ទេសចរមួយចំនួនមិនសូវជាស្គាល់។ 
សកម្មភាពកម្សាន្ត

ភ្ញៀវទេសចរអាចសិក្សាពីប្រវត្ដិសាស្រ្ដ លំហែកម្សាន្ដទស្សនាប្រាសាទ មើលចម្លាក់ និងថតរូបទុកជា អនុស្សាវរីយ៍។

ខេត្តសៀមរាប

អាសយដ្ឋាន៖ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប