រមណីយដ្ឋានថ្មរូង

រមណីយដ្ឋានថ្មរូង


📸ទស្សនាស្រុកយើង(Visit Our Home) “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”

រមណីយដ្ឋានថ្មរូង ជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានប្រភពទឹកមកពីតំបន់ភ្នំក្រវាញ។ រមណីយដ្ឋានថ្មរូងនៅរដូវវស្សាមានធម្មជាតិស្រស់ខៀវខ្ចីអមដោយភ្នំព្រឹក្សព្រៃព័ទ្ធជុំវិញ  ទឹកជ្រោះទឹកអូរហូរខ្លាំងៗបែកផ្កាត្រែង បង្កសំឡេងយ៉ាងពិរោះរណ្ដំ ដែលធ្វើឱ្យទេសចរដែលបានទៅកម្សាន្ដនៅទីនោះមានអារម្មណ៍ស្រស់ស្រាយបាត់អស់ទុក្ខកង្វល់ទាំងឡាយ។ រមណីយដ្ឋានថ្មរូង ស្ថិតនៅក្នុងប្រភេទ៖ ទឹកជ្រោះឬទឹកធ្លាក់, ទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅរមណីយដ្ឋានថ្មរូង មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។

👉រមណីយដ្ឋានថ្មរូង ឬក៏គេច្រើនហៅថា ទឹកជ្រោះថ្មរូង មានទីតាំងស្ថិតនៅ ភូមិព្រៃ​ប្រសិទ្ធិ ឃុំបាក់​រទេះ ​ស្រុក​កំ​ពង់​សិលា (ជាប់​ព្រំ​ប្រទល់​ស្រុកភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ) ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~121km ពីរង្វង់មូលតោ​ពីរ។