កោះស្ដេច
📌កោះស្ដេច គឺជាកោះធម្មជាតិមួយដែលមានឆ្នេរខ្សាច់សស្អាត និងទេសភាពស្រស់ស្អាតសម្រាប់លម្ហែកាយ ព្រោះមានកោះជាច្រើននៅជុំវិញ និងព្រៃធម្មជាតិ។ មួយវិញទៀតភ្ញៀវទេសចរក៏អាចទស្សនាថ្ងៃរៀបលិចដ៏ស្រស់ស្អាតបានផងដែរ។
📌ជាពិសេសទស្សនាពីជីវភាពរស់នៅរបស់អ្នកភូមិនៅលើកោះ មុជទឹកសមុទ្រមើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះនៅបាតសមុទ្រ ជិះទូកស្ទូចត្រី ជិះទូកទស្សនាកោះនានានៅក្បែរកោះ ទស្សនាថ្ងៃរៀបលិចដ៏ស្រស់ស្អាត សម្រាកលំហែកាយព្រមទាំងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
‼️អ្វីដែលល្អសម្រាប់ទេសចរបំផុតនោះគឺ ភ្ញៀវទេសចរអាចទៅលេងកំសាន្តនៅទីនោះបានគ្រប់រដូវកាលតែម្ដង។
👉បើនិយាយពីទីតាំងរបស់កោះស្ដេចវីញ គឺជាកោះមួយដែលស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្ដកោះកុង។
📸ទស្សនាស្រុកយើង(Visit Our Home)ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី!


.png)
.png)


.png)
.png)