រមណីយដ្ឋានសមុទ្រឈើ
📸ទស្សនាស្រុកយើង(Visit Our Home) “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”
📍រមណីយដ្ឋានសមុទ្រឈើ
📌សមុទ្រឈើ ជាកន្លែងមួយដែលមានទេសភាពស្រស់ត្រកាល ដែលអាចមើលព្រៃឈើដ៏ក្រាស់ដាច់កន្ទុយភ្នែកជាប់ជើងមេឃប្រៀបដូចសមុទ្រ រីឯភ្នំតូចធំប្រៀបដូចជាកោះ។ ទេសចរដែលបានទៅលេងនៅមណ្ឌលគិរី មិនសូវរំលងតំបន់នេះទេ ព្រោះវាពិតជាមានទេសភាពស្រស់ស្អាត។
📌ទេសចរអាចគយគន់ទេសភាពព្រៃឈើដាច់កន្ទុយភ្នែក ស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូបអនុស្សាវរីយ៍ជាដើម។
📌រមណីយដ្ឋាននេះបើកដំណើរការពីម៉ោង ៦:០០ ដល់ ១៩:០០ ជារៀងរាល់ថ្ងៃ។
📍រមណីយដ្ឋានសមុទ្រឈើ ជារមណីយដ្ឋានបែបធម្មជាតិ ដែលស្ថិតនៅក្នុងភូមិឡៅកា ឃុំសុដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី។
.png)





.png)