ទឹកជ្រោះកាទៀង
📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី
📍ទឹកជ្រោះកាទៀង
គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានព្រៃឈើដុះព័ទ្ធជុំវិញយ៉ាងខៀវស្រងាត់ ហាក់ដូចជាកំពុងឈររង់ចាំស្វាគមន៍ភ្ញៀវទេសចរ មិនតែប៉ុណ្ណោះនៅទីនោះទឹកជ្រោះធ្លាក់មានរយៈកម្ពស់រហូតដល់ទៅ១០ម៉ែត្រ។
📌នៅទីនេះក៏មានការតាំងលក់វត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃសិប្បករក្នុងតំបន់មាន ដូចជាឃ្លោកដាក់ទឹក ស្នា គង ប៉ឹង ក្រណាត់សំពត់តាមបែបប្រពៃណីជនជាតិដើមភាគតិច និងវត្ថុផ្សេងៗទៀតជាច្រើន។ នៅជាន់ខាងលើក្បែរចំណុចទឹកធ្លាក់ មានកន្លែងជិះដំរីសំរាប់ការដើរកំសាន្តតាមព្រៃជុំវិញទីនោះ។ នៅជាន់ខាងក្រោម មានដើមឈើធំៗដែលអាចផ្តល់ជាម្លប់ដល់ការសម្រាកលេង ឬបរិភោគ ចំណីអាហារ។
📌សកម្មភាពកំសាន្ត៖ ងូតទឹកនិងហែលទឹកកម្សាន្ត សម្រាកលម្ហែនិងសម្រាកទទួលទានអាហារ ការទិញវត្ថុអនុស្សាវរីយ៍ជាស្នាដៃជនជាតិដើមភាគតិច ជិះដំរីកម្សាន្ត ការថតរូបទុកជាអនុស្សាវរីយ៍។
📌ទតាំង៖ ភូមិកាទៀង ឃុំល្បាង១ ស្រុកលំផាត់ ខេត្តរតនគិរី