ភ្នំម្រេចកង្កែប
ភ្នំម្រេចកង្កែប
ដែលត្រូវបានគេស្គាល់ថាជា ឋានសួគ៌អារ៉ែង និងជាកន្លែងទេសចរណ៍បែបផ្សងព្រេងមួយ អមដោយទេសភាពស្រស់ត្រកាលលក្ខណៈព្រៃភ្នំ ដែលអាចឱ្យភ្ញៀវទេសចរលំហែអារម្មណ៍នឹងភាពស្ងប់ស្ងាត់ ស្រូបយកខ្យល់បរិសុទ្ធ ជាពិសេសភ្ញៀវទេសចរអាចប្រទះឃើញសត្វកេងកង និងសត្វស្លាបព្រៃជាច្រើនទៀតនៅលើកំពូលភ្នំ។
📌សកម្មភាពកំសាន្ត៖ ភ្ញៀវទេសចរអាចធ្វើការបោះតង់ ឬគេងអង្រឹង ទស្សនាសម្រស់ធម្មជាតិ ទស្សនាសត្វកេងកងដែលរស់នៅក្នុងតំបន់នេះ គយគន់ថ្ងៃរះជាមួយអ័ព្ទនាពេលព្រឹកព្រលឹម និងងូតទឹកស្ទឹងដ៏ត្រជាក់នៅលើកំពូលភ្នំ។
📌ទីតាំង៖ ភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង
Morech Kangkeb Mountain
https://maps.app.goo.gl/nwAhjQviGMpa4ZUp7
📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី
ប្រភព៖ ឯកសារ MOT,TCBP AFD
(1).jpg)


_1592015172.jpg)
.png)
.png)
.png)
