ចម្ការស្រល់
ចម្ការស្រល់
គឺជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនៅខេត្ដមណ្ឌលគិរី។ ចំការស្រល់នេះមានទីតាំងស្ថិតនៅតំបន់ខ្ពង់រាប ដែលមានដើមស្រល់ដុះជាបន្ទាត់ត្រង់ និងមានកម្ពស់ស្មើៗគ្នា ដែលដើមស្រល់មួយចំនួនមាននៅសេសសល់តាំងពីឆ្នាំ 1970 មកម៉្លេះ។ នៅលើដីគ្របដណ្ដប់ទៅដោយស្លឹកស្រល់ទុំ ដែលមើលទៅប្រៀបដូចជាកម្រាលពណ៌មាសដ៏ស្រស់ស្អាត។
📌សកម្មភាពកំសាន្ត៖ ភ្ញៀវទេសចរអាចធ្វើការសម្រាកលំហែជាមួយធម្មជាតិ គយគន់ទេសភាព ស្រូបខ្យល់ និងថតរូបអនុស្សាវរីយ៍។
📌ទីតាំង៖ ភូមិដើមស្រស់ ឃុំមនោរម្យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី
ចំការស្រល់ សែនមនោរម្យ
https://maps.app.goo.gl/hkUWU8pph3sZhi1y8
📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី
ប្រភព៖ ឯកសារ MOT,TCBP AFD