រមណីយដ្ឋានពិកនិក

រមណីយដ្ឋានពិកនិក


📍រមណីយដ្ឋានពិកនិក 
ជារមណីយដ្ឋានស្ថិតនៅក្បែរជើងភ្នំដែលរំលេចនូវទេសភាពដ៏ស្រស់ត្រកាលនៃព្រៃព្រឹក្សា អមដោយខ្យល់ត្រជាក់ពីធម្មជាតិ និងមានភាពស្ងប់ស្ងាត់។ ជាពិសេសនៅទីនោះមានចម្ការបន្លែ សរីរាង្គ និងផ្លែឈើគ្មានជាតិគីមី ដែលដាំផ្ទាល់ក្នុងរមណីយដ្ឋានពិកនិក ដែលជាទស្សនីយភាពប្លែកភ្នែកសម្រាប់ភ្ញៀវទស្សនាផងដែរ។
📌នៅទីនោះមានសេវាកម្មស្នាក់នៅបែបបឹងហ្គាឡូ បោះតង់ មានកង់សម្រាប់ជួលជិះមើលទេសភាពជុំវិញរីស៊ត កន្លែងលេងសម្រាប់ក្មេង ការទស្សនាចម្ការបន្លែ និងផ្លែឈើ និងការថតរូបអនុស្សាវរីយ៏។
📌ទីតាំង៖ ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
📌ម៉ោងដំណើរការ៖ 06:00ព្រឹក - 23:00ល្ងាច
📌ព័ត៌មានទំនាក់ទំនង៖ 012-305-999; 016-626-999; 016-851-999
📌FB Page: https://www.facebook.com/picnicresort/

📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី