ឧទ្យានជាតិវីរៈជ័យ
ធ្លាប់ស្គាល់ឧទ្យានជាតិវីរៈជ័យពីមុនមកអត់? បើអត់ធ្លាប់ឮធ្លាប់ស្គាល់ទេ ចាំអេមីននាំដើរលេងតាមរូបថត! 😝
ឧទ្យានជាតិវីរៈជ័យជាប្រភេទរមណីយដ្ឋានធម្មជាតិដែលមានផ្ទៃដីយ៉ាងធំស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដោយមានព្រៃឈើធំៗខៀវស្រងាត់ ទេសភាពល្អត្រកាល ខ្យល់អាកាសបរិសុទ្ធ ព្រមទាំងជាជម្រករបស់សត្វព្រៃជាច្រើនផងដែរ ដែលសត្វព្រៃទាំងនោះកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា សត្វស្វា កន្ទុយស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលចូលទៅព្រៃជ្រៅនោះមានទឹកជ្រោះមួយហៅថា ទឹកជ្រោះយក្សកែ នៅរដូវវស្សាទឹកធ្លាក់នោះ ស្អាតណាស់ហើយថ្លាមែនទែនដែលគួរចាប់អារម្មណ៍យ៉ាងខ្លាំងដែលមានទឹកគ្រប់គ្រាន់សំរាប់ការលេងយ៉ាងសប្បាយ។
📍សកម្មភាពកម្សាន្តវិញគឺភ្ញៀវទេសចរអាចទស្សនាធម្មជាតិនិងសត្វព្រៃជាច្រើនប្រភេទ បោះតង់ សម្រាកលម្ហែកាយ ដើរកម្សាន្តព្រៃ។
📍អាសយដ្ឋាន៖ ភូមិយ៉ន ឃុំកក់ ស្រុកបរកែវ ខេត្តរតនៈគិរី
https://maps.app.goo.gl/dNQsUy3hhPvNUud3A
⏰មោងដំណើរការ 07:00 AM - 17:00 PM
.png)
.png)
.png)
.png)
.png)
.png)
.jpeg)

.png)
.png)
.png)