សូមស្វាគមន៍ ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា
បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យយ៉ាងត្រចេះត្រចង់ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេសុី គណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដង្ហែទង់អាស៊ានប៉ារ៉ាហ្គេមមកដល់មាតុភូមិកម្ពុជា នារសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២។
ដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូកីឡាកម្ពុជា ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ អញ្ជើញស្វាគមន៍ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។