ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍

ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍


ក្រសួងទេសចរណ៍មានកិត្តិយសជម្រាបជូនដំណឹងដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា ដើម្បីជាយន្តការលើកចិត្តដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ក្នុងការត្រៀមការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា និងឆ្ពោះទៅកាន់ឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ក្រសួងទេសចរណ៍សម្រេចដាក់ចេញនូវយន្តការ ដូចខាងក្រោម៖
១.  ផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញា- បណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
២. ផ្តល់ការលើកលែងការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយយកជំនួសមកវិញនូវលិខិត ឬកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូសនិងដូសជំរុញ ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
 មគ្គុទ្ទេសក៍ទេសចរណ៍ដែលមានអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាពត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ ០១២ ៧៥៧ ៣៧៦ ឬ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ។