ក្រសួងទេសចរណ៍សហការជាមួយដៃគូដើម្បីដាក់តាំងបង្ហាញសមិទ្ធផល និងការងារសំខាន់ៗនាឱកាសនៃពិធីបិទសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ឆ្នាំ២០២២

ក្រសួងទេសចរណ៍សហការជាមួយដៃគូដើម្បីដាក់តាំងបង្ហាញសមិទ្ធផល និងការងារសំខាន់ៗនាឱកាសនៃពិធីបិទសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ឆ្នាំ២០២២


្រសួងទេសចរណ៍សហការជាមួយដៃគូដើម្បីដាក់តាំងបង្ហាញសមិទ្ធផល និងការងារសំខាន់ៗនៃការអនុវត្តផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ នាឱកាសនៃពិធីបិទសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ឆ្នាំ២០២២ដែលបានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នៅក្នុងឱកាសនោះ មានការតាំងបង្ហាញសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធសម្រេចបានក្នុងការរៀបចំដាក់ចេញជាគោលនយោបាយ, ផែនការយុទ្ធសាស្រ្ត, វិធានការគោលនយោបាយ ,ឯកសារនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) និង សមិទ្ធផលនៃការអនុវត្តគម្រោងក្រោមកិច្ចសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) លើការសាងសង់សាលាជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ ព្រមទាំងសមិទ្ធផលលើការងារអក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០។