រដ្ឋបាលខេត្តកណ្ដាល បើកការដ្ឋានសាងសង់ផ្លូវចូលភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំភ្នំបាត ប្រវែង២,៦៦០ម៉ែត្រ ទទឹង៧ម៉ែត្រ

រដ្ឋបាលខេត្តកណ្ដាល បើកការដ្ឋានសាងសង់ផ្លូវចូលភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំភ្នំបាត ប្រវែង២,៦៦០ម៉ែត្រ ទទឹង៧ម៉ែត្រ


(កណ្ដាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារខេត្ត បើកការដ្ឋានសាងសង់ផ្លូវចូលភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំភ្នំបាត ឃុំវិហារលួង ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ការបើកការដ្ឋានសាងសង់ផ្លូវនេះ មានការចូលរួម ពីលោកអភិបាលស្រុកពញាឮ លោក-លោកស្រីអភិបាលរងស្រុកពញាឮ លោកមេឃុំ មេភូមិពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និង ប្រជាពលរដ្ឋអញ្ជើញចូលរួម ចំនួន៥០០នាក់។

លោក ហាក់ សុខមករា បានថ្លែងថា គម្រោងសាងសង់ផ្លូវចូលភ្នំព្រះរាជទ្រព្យ ខាងលើនេះ មានផ្លូវប្រវែង ២,៦៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងនោះ អ៊ុតកៅស៊ូ AC ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវ ទទឹង០.៥ម៉ែត្រសងខាង។

ការសាងសង់ផ្លូវនេះ ប្រើប្រាស់កម្លាំងកម្មករ ចំនួន៤០នាក់, ប្រើប្រាស់គ្រឿងចក្រចំនួន១៤គ្រឿង ក្នុងនោះ អេចស្កាចំនួន២គ្រឿង, នីវ័រល័រចំនួន២គ្រឿង, រ៉ូឡូចំនួន៤គ្រឿង, ឡានទឹកចំនួន២គ្រឿង, ឡានដឹកចំនួន៤គ្រឿង៕