ប្រាសាទបន្ទាយសំរ៉ែ
"បន្ទាយសំរ៉ែ" ប្រាសាទបុរាណដ៏ស្រស់ស្អាតមួយក្នុងតំបន់អង្គរ តែពុំសូវមានភ្ញៀវទេសចរទៅទស្សនាច្រើន។
ប្រាសាទនេះមិនត្រូវបានគេរកឃើញសិលាចារឹកសម្បូរបែបដូចប្រាសាទផ្សេងទៀតនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកសិក្សាផ្នែកសំណង់ស្ថាបត្យកម្ម និងសិល្បៈបុរាណបានសិក្សាឃើញថា ប្រាសាទបន្ទាយសំរ៉ែ មានលក្ខណៈសំណង់ស្ថាបត្យកម្មនិងសិល្បៈ ស្រដៀងទៅនឹងរចនាប័ទ្មប្រាសាទអង្គរវត្ត ដូច្នេះពួកគេអាចធ្វើសេចក្តីសន្និដ្ឋានថា ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ក្នុងពាក់កណ្ដាលសតវត្សទី១២។
ប្រាសាទបន្ទាយសំរ៉ែ មានទីតាំងស្ថិតនៅក្នុងភូមិអូរបណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងមានចម្ងាយប្រមាណជា ១៩ គីឡូម៉ែត្រពីក្រុងសៀមរាប។
Photo by CAMBODIAN BACKPACKER









