កោះហាន

កោះហាន


កោះហាន​ ជាឋានសួគ៌បៃតង លើដី និងផ្ទៃទឹកនៃតំបន់អភិរក្សជីវចំរុះ នៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គលើ នាខេត្តស្ទឹងត្រែង។

សហគមន៍អេកូទេសចរណ៍សម្រស់កោះហានមានចំនួន៤ភូមិគឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ។ នាខែនេះ តំបន់ទេសភាពនេះពិតជាស្រស់ស្អាត ជាមួយឆ្នេរ​ខ្សាច់​សក្បុស ជិះកែយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយឬសឈើដ៏ទាក់ទាញនៅកណ្តាលទន្លេមេគង្គ ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍កាន់តែពិសេសយើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ។

ទីនេះស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះទៅកោះស្នែង។