សហគមន៍អេកូទេសចរណ៍កោះសាមសិប
«កោះសាមសិប» ជាតំបន់អេកូទេសចរណ៍ថ្មីមួយ លាតសន្ធឹងតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។ កោះនេះ ស្ថិតក្នុងកម្រងកោះមួយ នៅក្នុងចំណោម កោះទាំងអស់ ដែលស្ថិតនៅក្នុងភូមិចំនួនបី គឺខ្សាច់លាវ កោះខ្ញែរ និងពន្ធជា នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាកោះមួយដែលមានសក្ដានុពលខាងផ្នែកអេកូទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត។ កោះសាមសិប ជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌លើដី ដែលមិនទាន់មានអ្នកស្គាល់ច្រើនប៉ុន្មានឡើយ នៅលើកោះមានធម្មជាតិដ៏ស្រស់ត្រកាល សម្បូរទៅដោយសត្វស្លាបច្រើនប្រភេទ ពិសេសទៅទៀតនោះភ្ញៀវអាចបោះតង់នៅលើឆ្នេរខ្សាច់ដ៏សក្បុស។
សកម្មភាពកម្សាន្ត៖
បោះតង់ ថតរូបទុកជាអនុស្សវរីយ៍ គយគន់ទេសភាព ជិះទូកដើរលេងនិងទស្សនាថ្ងៃលិចនិងថ្ងៃរះ មានសេវាកម្មផ្ទះស្នាក់ សេវាម្ហូបអាហារ ភេសជ្ជៈ និងអ្នកនាំភ្ញៀវទេសចរផងដែរ។
អាស័យដ្ឋាន៖
ភូមិពន់តាជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ

.jpg)







