រមណីយដ្ឋានអន្លង់ផ្សោតកាំពី

រមណីយដ្ឋានអន្លង់ផ្សោតកាំពី


នៅពេលនិយាយដល់សត្វផ្សោត ប្រិយមិត្តប្រាកដជានឹករឭកដល់ខេត្តក្រចេះ
📍រមណីយដ្ឋានអន្លង់ផ្សោតកាំពី

ជាតំបន់ទេសចរណ៍បែបធម្មជាតិ ដ៏ទាក់ទាញមួយក្នុងចំណោមតំបន់ទេសចរណ៍ ជាច្រើនទៀតនៅក្នុង ខេត្តក្រចេះ

👉អន្លង់ផ្សោតកាំពី ជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ទាំង៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រមាណជាង ៣៩-៤០ក្បាលរស់នៅ រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩។
👉ទេសចរអាចជិះទូកមើលផ្សោតទឹកសាប ដែលជាប្រភេទថនិកសត្វចិញ្ជឹមកូនដោយទឹកដោះ និងជាសត្វដែលកម្រ ផ្សោតជាសត្វស្លូត វាសុីត្រីជាអាហារ វារស់នៅក្នុងអន្លង់ទឹកជ្រៅដែលសំបូរត្រីដែលជាអាហាររបស់វា។

✍រមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។   

📸ទស្សនាស្រុកយើង(Visit Our Home) "ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី"