រមណីយដ្ឋានអាងទឹកត្រពាំងថ្ម
រមណីយដ្ឋានអាងទឹកត្រពាំងថ្មជារមណីយដ្ឋានដែលមានសក្ដានុពលមួយក្នុងខេត្តបន្ទាយមានជ័យ ដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយនិងទេសភាពដ៏ស្រស់ស្អាតនិង សកម្មភាពកម្សាន្តមួយចំនួនដូចជា ហែលទឹក ជិះទូកកម្សាន្តលើផ្ទៃទឹកដ៏ខៀវស្រងាត់ ជិះទូកគយគន់ព្រៃព្រឹក្សា បក្សាបក្សី និងភ្លក់រស់ជាតិអាហារប្រចាំតំបន់ជាដើម។
សកម្មភាពកម្សាន្តមានដូចជា៖ ហែលទឹកកម្សាន្ត, ជិះទូកកម្សាន្ត,ញាំអាហារប្រចាំតំបន់ និងថតរូបទុកជាអានុស្សាវរីយ៍។
ដែលមានទីតាំង៖ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រហែល៥៦ គីឡូម៉ែត្រពីក្រុងសិរីសោភ័ណ។
ប្រភព៖ ក្រសួងទេសចរណ៍