ប្រាសាទបន្ទាយឆ្មារ
👉 ប្រាសាទបន្ទាយឆ្មារ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ និងប្រវត្តិសាស្រ្ត!
ប្រាសាទបន្ទាយឆ្មារ កសាងឡើងក្នុងចុងស.វទី១២ និងដើមស.វទី១៣ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។ បំណងនៃការកសាងគឺដើម្បីឧទ្ទិសដល់វីរភាពនៃព្រះរាជបុត្រឆ្នើមរបស់ព្រះបាទជ័យ វរ្ម័នទី៧ និងព្រះអគ្គមហេសីជ័យទេវី និងសញ្ជក (សេនាជំនិត) ៤រូប ដែលបានបូជាជីវិតក្នុងចម្បាំងបង្ក្រាបការបះបោររបស់ពួកចាម។ រូបចម្លាក់អវលោកិតិស្វរៈរបស់ប្រាសាទនេះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យយកជានិមិត្តរូបខេត្តនាពេលបច្ចុប្បន្ន។សក្តានុពលទេសចរណ៍សំខាន់គឺ ទេសចរអាចទស្សនាប្រាសាទបុរាណ និងស្វែងយល់ពីជីវភាពរស់នៅរបស់អ្នកភូមិ។
✍✍ទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខាងជើងទីប្រជុំជនខេត្តជិត ៦០គ.ម
📸ទស្សនាស្រុកយើង(Visit Our Home) “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”