ទឹកធ្លាក់អូរស្វាយ

ទឹកធ្លាក់អូរស្វាយ


ទឹកធ្លាក់អូរស្វាយ គឺជាកន្លែងទេសចរណ៍មួយដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង ព្រោះទឹកធ្លាក់នៅទីនោះមានច្រើនដំណាក់ ហើយច្រោះហូរតាំងពីលើកំពូលភ្នំរហូតមកដល់ជើងភ្នំ។ ទឹកធ្លាក់នេះព័ទ្ធជុំវិញទៅដោយព្រៃឈើតូចធំដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរទាំងឡាយ។ វាជាកន្លែងដ៏សាកសមបំផុតសម្រាប់អ្នកចូលចិត្តការថតរូប និង អ្នកដែលចូលចិត្តការដើរលេងបែបផ្សងព្រេង។

📍សកម្មភាពកម្សាន្ត៖ការឡើងភ្នំ លេងទឹកធ្លាក់ ទស្សនាទេសភាពព្រៃភ្នំ និងការថតរូបអនុស្សារីយ៍។

🏠អាសយដ្ឋាន៖ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ