ទឹកធ្លាក់អូរទឹកចោល

ទឹកធ្លាក់អូរទឹកចោល


ទឹកធ្លាក់អូរទឹកចោល 
ជាទឹកធ្លាក់មួយដែលមានប្រភពមកពីប្រទេសថៃហូរតាមបណ្តោយស្ទឹងតូចមួយ រហូតមកដល់ដំណាក់ទី1 មានកម្ពស់ប្រមាណជា 1 ទៅ 2ម៉ែត្រ និងហូរបន្តទៅដំណាក់ទី2 មានកម្ពស់ប្រមាណជាង 10 ម៉ែត្រ និងបន្តទៅល្បាក់ខាងក្រោម ដែលមានកម្ពស់ជាង 10ម៉ែត្រទៀត។ 
📌ទឹកធ្លាក់នេះមានទេសភាពស្រស់ស្អាតរួមជាមួយ និងខ្យល់ត្រជាក់ អមដោយដើមឈើធំៗដែលបង្កើតបានជាភាពទាក់ទាញមួយដ៏មានសក្ដានុពលទៅដល់ភ្ញៀវទេសចរ។
📌ទេសចរអាចលេងទឹកកម្សាន្ត ដើរឡើងភ្នំ គយគន់ទេសភាពព្រៃភ្នំ និងទឹកធ្លាក់ដ៏ស្រស់ត្រកាល និងការថតរូបអនុស្សវរីយ៍។
📌ទីតាំង៖ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី