ទឹកធ្លាក់ថ្មដាតូច

ទឹកធ្លាក់ថ្មដាតូច


ទឹកធ្លាក់ថ្មដាតូច ជាប្រភេទរមណីយដ្ឋានធម្មជាតិដែលមានទេសភាពព្រៃឈើដ៏ក្រាស់គ្របដណ្តប់ពីលើទឹកធ្លាក់ថ្លាឈ្វេងហូរខួបប្រាំ ខួបវស្សា និងមានកម្ពស់ 30ម៉ែត្រអមដោយដើមឈើ និងផ្ទាំងថ្មធំៗ។ ម៉្យាង នៅក្នុងរមណីយដ្ឋាននេះក៏មានដាក់លក់នូវកសិផល និង ​ផលិតផលផ្សេងៗរបស់សហគមន៍ឃុំថ្មដាផងដែរ។

🏄‍♀️សកម្មភាពកម្សាន្ត៖ការស្នាក់នៅលំហែកាយ និងការទទួលទានអាហារក្បែរមាត់ជ្រោះ ងូតទឹកកម្សាន្ត ការទិញកសិផលផលិតផលសហគមន៍ និងថតរូបអនុស្សាវរីយ៍ ។

📍អាសយដ្ឋាន៖ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់