រមណីយដ្ឋានថ្មរូង
📸ទស្សនាស្រុកយើង(Visit Our Home) “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”
រមណីយដ្ឋានថ្មរូង ជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានប្រភពទឹកមកពីតំបន់ភ្នំក្រវាញ។ រមណីយដ្ឋានថ្មរូងនៅរដូវវស្សាមានធម្មជាតិស្រស់ខៀវខ្ចីអមដោយភ្នំព្រឹក្សព្រៃព័ទ្ធជុំវិញ ទឹកជ្រោះទឹកអូរហូរខ្លាំងៗបែកផ្កាត្រែង បង្កសំឡេងយ៉ាងពិរោះរណ្ដំ ដែលធ្វើឱ្យទេសចរដែលបានទៅកម្សាន្ដនៅទីនោះមានអារម្មណ៍ស្រស់ស្រាយបាត់អស់ទុក្ខកង្វល់ទាំងឡាយ។ រមណីយដ្ឋានថ្មរូង ស្ថិតនៅក្នុងប្រភេទ៖ ទឹកជ្រោះឬទឹកធ្លាក់, ទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅរមណីយដ្ឋានថ្មរូង មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។
👉រមណីយដ្ឋានថ្មរូង ឬក៏គេច្រើនហៅថា ទឹកជ្រោះថ្មរូង មានទីតាំងស្ថិតនៅ ភូមិព្រៃប្រសិទ្ធិ ឃុំបាក់រទេះ ស្រុកកំពង់សិលា (ជាប់ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ) ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~121km ពីរង្វង់មូលតោពីរ។





