បុុណ្យ សមុទ្រ ៣ថ្ងៃ នៅ ខេត្ត ព្រះ សីហនុ ទទួលបាន ភ្ញៀវ ទេសចរណ៍ ចូលរួម កម្សាន្ត ជាង ៧០មឺន នាក់ ។
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ នៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបជាង៧០ម៉ឺននាក់។
ក្នុងនោះ ៖
- ភ្ញៀវជាតិមាន ចំនួន ៧០៨,០០០នាក់
- ភ្ញៀវបរទេសមាន ចំនួន ៤,០០០នាក់។ នាឱកាសបុណ្យសមុទ្រនេះដែរ មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិចំនួន៧ជើង មានភ្ញៀវសរុប២៩១នាក់។
ភ្ញៀវ ដែលបន្តហួសទៅកម្សាន្តនៅតាមបណ្តាកោះមានភ្ញៀវសរុប១១៧៣នាក់ និងនៅតាមរមណីយដ្ឋាន បណ្តាឆ្នេរ និងទស្សនាតន្រ្តីនានា មានចំនួនសរុប៧១១,១២៣នាក់។
ក្រៅពីនេះក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈនៅ
ទីលាតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់ទៀត។