ភ្នំហាន់ជ័យ
ថ្ងៃនេះ សូមនាំមិត្តអ្នកអានទៅស្គាល់សក្ដានុពលទេសចរណ៍នៅក្នុងខេត្តកំពង់ចាមម្ដង😊មិត្តអ្នកអានទាំងអស់គ្នាប្រាកដជាធ្លាប់បានឮ ឬស្គាល់តំបន់នេះរួចហើយនោះគឺ៖
📍ភ្នំហាន់ជ័យ
ជារមណីយដ្ឋានមួយបែបធម្មជាតិ និងប្រវត្ដិសាស្រ្ដ ភ្នំនេះមានកាំជណ្តើរចំនួន 295កាំ។ នៅលើភ្នំមាន ព្រះវិហារ និងប្រាសាទគុកខាងត្បូង ដែលកសាងឡើងអំពីឥដ្ឋ ក្នុងសតវត្សទី៧ ក្នុងរជ្ជកាល ព្រះបាទឥសានវរ្ម័នទី១។ ចំណុចពិសេសនៅក្នុងភ្នំហាន់ជ័យនោះគឺ មានប្រាសាទបុរាណជាច្រើនដែលទាក់ទាញទេសចរមកទស្សនា និងស្វែងយល់ពីប្រវត្ដិនៃភ្នំហាន់ជ័យនេះ។
📸ទស្សនាស្រុកយើង(Visit Our Home) “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”



