ស្រះអណ្ដូងប្រេង
📸ទស្សនាស្រុកយើង(Visit Our Home) "ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី"
📍ស្រះអណ្ដូងប្រេង
📌ស្រះអណ្ដូងប្រេង គឺជាស្រះទឹកបុរាណមួយស្ថិតនៅជិតប្រាសាទកោះកេរ្ដិ៍ ដែលមានវ័យដ៏ចំណាស់មួយដោយមានការរៀបចំដាក់ថ្មបាយក្រៀមជុំវិញអាចសម្គាល់បានថាវាជាស្រះរបស់ព្រះរាជាជាក់ជាមិនខាន។ ពិសេសជាងនេះទៅទៀត នៅជុំវិញស្រះនេះមានរុក្ខជាតិតូចធំបង្កើតជាម្លប់ រួមជាមួយនឹងទឹកស្រះថ្លា ខ្យល់ត្រជាក់ ដែលអាចទាក់ទាញចិត្តទេសចរមកទស្សនាឥតដាច់ឡើយ។
📍ស្រះអណ្ដូងប្រេង មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដោយធ្វើដំណើរចេញពីទីរួមខេត្តតាមបណ្ដោយផ្លូវជាតិលេខ៦២ រួចបន្តដំណើរតាមផ្លូវជាតិលេខ៦៤ បត់ស្ដាំទៅកាន់ផ្លូវលេខ២៦៤១D ប្រមាណ ៩គីឡូម៉ែត្រ នោះអ្នកនឹងទៅដល់ស្រះនេះដែលស្ថិតនៅខាងឆ្វេងដៃ។
.png)
.png)
.png)