រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល
រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល
ជាតំបន់ទេសចរណ៍មួយដែលភ្ញៀវទេសចរអាចទៅទស្សនា និងលំហែកាយកម្សាន្តបានតាមដំណាក់ទឹកធ្លាក់នីមួយៗ។ តំបន់នេះមានទេសភាពព្រៃឈើខៀវខ្ចី មានភ្នំធម្មជាតិនៅហ៊ុមព័ទ្ធជុំវិញ។ នារដូវវស្សាយើងឃើញថាមានវាលស្រែចម្រុះពណ៌មានបៃតង និងមាស មានផ្ទាំងថ្មធំៗជាច្រើន អមជាមួយដើមឈើតូចធំជាច្រើន មានទឹកថ្លាត្រជាក់ ដែលធ្លាក់ពីលើភ្នំឱរ៉ាល់។ ជាពិសេសមាន ដើមឫស្សីព្រិច ដែលដុះនៅទីនោះមានរាងកោងៗ ជារង្វង់ស្វ៊ែរ។ នាពេលយប់ មានប្រភេទផ្សិតម្យ៉ាង ដែលចេញពន្លឺផ្លេកៗ អមដោយស្នូរទឹកហូរ ថែមទាំងមានសម្លេងសត្វព្រៃយំ គួរឱ្យនឹកស្រម៉ៃមិនជិនណាយ។
📌សកម្មភាពកំសាន្ត៖ ភ្ញៀវទេសចរអាចធ្វើការងូតទឹកលេងកម្សាន្ត ដើរទស្សនាព្រៃព្រឹក្សា ឡើងភ្នំ និងថតរូបទុកជាអនុស្សាវរីយ៍។
📌ទីតាំង៖ ភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល
https://maps.app.goo.gl/YqDgArzwr5FC6arH6
📸ទស្សនាស្រុកយើង(Visit Our Home) ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី
ប្រភព៖ ឯកសារ MOT,TCBP AFD

.png)
.png)
.png)
.png)
.png)
.png)