សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល


សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល  គឺជាសហគមន៍ដែលទេសចរអាចទៅ ទស្សនាលំហែកាយងូតទឹកលេងនៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភ័ក្តិ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយឲ្យរសាត់ទៅតាមទឹក និងនាំមកវិញនូវសិរីសួស្តី។ ក្រៅពីនោះ ទេសចរអាចកម្សាន្ត នៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង  និងមានដើមឈើតូចធំធ្វើឲ្យទេសចរមកកម្សាន្ត ម្តងហើយម្តងទៀតឥតឈប់ឈរ។

✋✋សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិលមានទីតាំងស្ថិតនៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ពោលគឺមានចម្ងាយប្រមាណ ៦១គ.ម ពីក្រុងកំពង់ឆ្នាំងតែប៉ុណ្ណោះ។

📸ទស្សនាស្រុកយើង(Visit Our Home) “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”