ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សរុបប្រមាណ៣,១៣៣នាក់ ស្រី១,៦៦៥នាក់ ភ្ញៀវបរទេស០០នាក់
ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២
មានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
សរុបប្រមាណ៣,១៣៣នាក់ ស្រី១,៦៦៥នាក់ ភ្ញៀវបរទេស០០នាក់។
ក្នុងនោះផងដែរមន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយ
-វិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ
-ផ្សព្វផ្សាយសារាចរណែនាំលេខ០០៣ សណន ចុះថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ០៦៧ សជណ.អគឧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ស្តីពីការដាក់អនុវត្តការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក តាមគន្លង ប្រក្រតីភាពថ្មី (Carrying Capacity Management System) សម្រាប់អាជីវកម្មទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍
-ផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍
-បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន
-បានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម
-មន្ទីរទេសចរណ៍បានចងបដាផ្សព្វផ្សាយខ្លឹមសារជាច្រើន ព្រមទាំងបានប្រគេនធុងសម្រាប់ចំនួន០៦ធុងបន្ថែមទៀត ជូនចៅអធិការវត្តសម្រាប់រៀបចំក្នុងបរិវេណរមណីយដ្ឋានហ្លួងព្រះស្តេចកន(វត្តអង្គរក្នុង) ផងដែរ