បុុណ្យ សមុទ្រ ៣ថ្ងៃ នៅ ខេត្ត ព្រះ សីហនុ ទទួលបាន ភ្ញៀវ ទេសចរណ៍ ចូលរួម កម្សាន្ត ជាង ៧០មឺន នាក់ ។

បុុណ្យ សមុទ្រ ៣ថ្ងៃ នៅ ខេត្ត ព្រះ សីហនុ ទទួលបាន ភ្ញៀវ ទេសចរណ៍ ចូលរួម កម្សាន្ត ជាង ៧០មឺន នាក់ ។


រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ នៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបជាង៧០ម៉ឺននាក់។

ក្នុងនោះ ៖ 
- ភ្ញៀវជាតិមាន ចំនួន  ៧០៨,០០០នាក់ 
- ភ្ញៀវបរទេសមាន ចំនួន  ៤,០០០នាក់។  នាឱកាសបុណ្យសមុទ្រនេះដែរ មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិចំនួន៧ជើង មានភ្ញៀវសរុប២៩១នាក់។
ភ្ញៀវ ដែលបន្តហួសទៅកម្សាន្តនៅតាមបណ្តាកោះមានភ្ញៀវសរុប១១៧៣នាក់ និងនៅតាមរមណីយដ្ឋាន បណ្តាឆ្នេរ និងទស្សនាតន្រ្តីនានា មានចំនួនសរុប៧១១,១២៣នាក់។

ក្រៅពីនេះក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈនៅ
ទីលាតេជោ សរុបទាំងអស់មានចំនួន៣០០ស្ដង់ទៀត។