ថ្ងៃលិចនៅលើភ្នំបាខែង
ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវមានដើមឈើតូចធំជាច្រើនឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឱ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរ។ ចំពោះភ្នំបាខែងវិញនៅតែជាកន្លែងពេញនិយមរបស់ទេសចរក្នុងការមើលថ្ងៃលិចដ៏ស្រស់ស្អាត ភ្ញៀវទេសចរត្រូវចំណាយពេលប្រមាណ១០ ទៅ១៥នាទី ដើម្បីឡើងទៅដល់កំពូលភ្នំបាខែង។
-02.jpeg)




