ទំនប់ម្លេច
ទំនប់ម្លេច ជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយនៅខេត្តកំពត ភ្ញៀវទេសចរនឹងមានអារម្មណ៍ស្រស់ស្រាយ រំសាយរាល់ទុក្ខកង្វល់ទាំងឡាយជាមួយនឹងសម្រស់ជួរភ្នំខៀវស្រងាត់ ទឹកថ្លាយង់គួរឱ្យចង់លេង ខ្យល់ជំនោរបក់ត្រសៀកៗ។ មានខ្ចុះតូចៗសម្រាប់សម្រាកលម្ហែជាច្រើនតូប និងនៅក្នុងខ្ចុះនោះមានអង្រឹងសម្រាប់អង្គុយលេងផងដែរ នៅជាប់មាត់ទឹកមានម្លប់ឈើសម្រាប់អង្គុយលេង។
🎡សកម្មភាពកម្សាន្ត៖ ស្រូបយកខ្យល់អាកាសបរិសុទ្ធ លេងទឹក ពិចនិច គយគន់មើលទេសភាពព្រៃព្រឹក្សា និងថតរូបទុកជាអនុស្សាវរីយ៍។
🏰អាសយដ្ឋាន៖ ភូមិត្រពាំងឈើទាល ឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត។