ឆ្នេរកោះតាគៀវ

ឆ្នេរកោះតាគៀវ


ឆ្នេរកោះតាគៀវ ជាឆ្នេរសស្អាតមួយនៃខេត្តព្រះសីហនុ ដែលរំលេចទៅដោយទឹកសមុទ្រថ្លាឈ្វេង រួមទាំងមានរុក្ខជាតិបៃតងខ្ចី ព័ទ្ធជុំវិញទៅដោយព្រៃភ្នំខៀវស្រងាត់នៅកណ្ដាលសមុទ្រ។ នៅពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដល់ឆ្នេរកោះតាគៀវនេះហើយពួកគេនឹងមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងបរិយាកាសស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ និងសំឡេងទឹករលកសមុទ្រដែលបានបង្កើតបរិយាកាសដ៏រ៉ូមែនទិច។


📍សកម្មភាពកម្សាន្ត៖ មុជទឹកកម្សាន្ត មើលទេសភាពថ្ងៃលិច ស្ទូចត្រី សម្រាកលំហែកាយនៅផ្ទះស្បូវ ភ្លក្សអាហារក្នុងតំបន់ ជិះទូកកាយ៉ាក់ ឡើងភ្នំ ដេកហាលថ្ងៃ គយគន់ទេសភាព ស្រូបខ្យល់អាកាសបរិសុទ្ធ និងថតរូបទុកជាអនុស្សាវរីយ៍។

📍អាសយដ្ឋាន៖ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ 
https://maps.app.goo.gl/AzwFWkSitoBcRDnH9