តំបន់អេកូទេសចរណ៍អូរសោម

តំបន់អេកូទេសចរណ៍អូរសោម


តំបន់អេកូទេសចរណ៍អូរសោម ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសសម្រាប់អ្នកចូលចិត្តធ្វើការផ្សងព្រេងទៅតំបន់ធម្មជាតិ ដោយមានទឹកធ្លាក់រហូតដល់ទៅ 7កន្លែងផ្សេងគ្នា មានបឹងដ៏ធំ ទស្សនាសត្វក្រពើភ្នំ និងតំបន់វាលវែងគ្របដណ្ដប់ដោយធម្មជាតិដ៏ស្រស់បំព្រងអមជាមួយអាកាសធាតុត្រជាក់ៗផងដែរ។

📍សកម្មភាពកម្សាន្ត៖ការជិះទូក ការស្ទូចត្រី ការងូតទឹកកម្សាន្ដ ការដើរព្រៃ ការជិះកង់ ការបោះតង់ជាលក្ខណៈគ្រួសារ ឬក្រុមនិងការថតរូបអនុស្សាវរីយ៍ ។

📍អាសយដ្ឋាន៖ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់