ឆ្នេរតាបារាំង

ឆ្នេរតាបារាំង


📸ទស្សនាស្រុកយើង(Visit Our Home) "ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី" 

ឮតែឈ្មោះ មិនដែលបានទៅដល់😅
📍ឆ្នេរតាបារាំង
📌ឆ្នេរតាបារាំង ជាឆ្នេរដែលមានខ្យល់អាកាសត្រជាក់បរិសុទ្ធ មានខ្សាច់សក្បុសអមដោយទឹកសមុទ្រខៀវស្រងាត់ និងរាក់ល្អ ដែលអំណោយផលដល់ក្មេងៗ អាចលេងទឹកបានយ៉ាងសប្បាយផងដែរ។ ជាពិសេសក៏មានខ្ចុះមួយនៅលើទឹកសមុទ្រដែលអាចឱ្យទេសចរផ្តិតយករូបភាពដ៏ស្រស់ស្អាតរបស់ផ្ទៃសមុទ្រ។
📌ក្នុងនោះមានសកម្មភាពកម្សាន្តជាច្រើនដូចជា លេងទឹក លេងបាល់ ញ៉ាំអាហារពិកនិច ទស្សនាទេសភាពជុំវិញឆ្នេរ ជិះទូក ដើរលំហែរលើឆ្នេរខ្សាច់ មើលថ្ងៃលិច និងថតរូបទុកជាអនុស្សាវរីយ៍ សម្រាប់អ្នកចូលចិត្តបោះតង់អីត្រូវខ្លាំងណាស់🤩🤩។
‼️ពិសេសជាងនេះគឺ ទេសចរអាចអញ្ជើញទៅលេងកម្សាន្តបានគ្រប់រដូវកាលតែម្ដង។

📍ឆ្នេរតាបារាំង ជាតំបន់ទេសចរណ៍បែបធម្មជាតិ មានទីតាំង   ភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។