ឆ្នេរនេសាទ
📸ទស្សនាស្រុកយើង(Visit Our Home)ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី
📍ឆ្នេរនេសាទ
គឺជាឆ្នេរមួយដែលមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស និងមានដើមដូងជាច្រើនដុះអមនឹងឆ្នេរ។ នៅទីនោះ ភ្ញៀវទេសចរអាចងូតទឹកកម្សាន្ដ និងសម្រាកលម្ហែជាមួយខ្យល់អាកាសបរិសុទ្ធដែលបក់តាមជំនោរសមុទ្រ ដែលធ្វើឱ្យភ្ញៀវទេសចរដែលទៅកម្សាន្ដនៅឆ្នេរនេះ មានអារម្មណ៍ស្រស់ស្រាយ បាត់អស់ទុក្ខកង្វល់ទាំងឡាយ។
📌សកម្មភាពកំសាន្ត៖ មុជទឹកលេងកម្សាន្ត ថតរូបអនុស្សាវរីយ៍ ដើរតាមឆ្នេរខ្សាច់ បោះតង់ ញុំាគ្រឿងសមុទ្រស្រស់ៗ និងញុំាអាហារពិកនិក ជាមួយក្រុមគ្រួសារយ៉ាងឆ្ងាញ់ពិសារ។
📌ទតាំង៖ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង